Tuesday 7 December 2010

Lives Stampede on Khoh Pich 2010.flv


នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​មក​ដល់​​កម្ពុជា

2010-12-03
នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ USS Mustin បាន​ចូល​ចត​នៅ​ក្រុង​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ធ្នូ ហើយ​នឹង​បន្ត​នៅ​ដល់​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១០ ក្នុង​ដំណើរ​​ជា​លើក​ទី​៨ របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​មក​កម្ពុជា។

RFA/Mom Sophon
នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ USS Mustin ចូល​ចត​នៅ​ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១០។
លោក Mechael Mannak Khem Misiewicz ឈ្មោះ​ជា​ភាសា​ខ្មែរ ខែម វណ្ណៈ មាន​ដើម​កំណើត​ខ្មែរ​សញ្ជាតិ​អាមេរិក ជា​មេបញ្ជាការ​របស់​នាវា USS Mustin បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ថា ក្នុង​ដំណើរ​បេសកកម្ម​មក​កម្ពុជា​នេះ គឺ​ក្រុម​កង​នាវិក​នឹង​ទៅ​ចែក​រំលែក និង​ដក​ស្រង់​បទពិសោធន៍​ជាមួយ​កង​ទាហាន​ជើង​ទឹក​របស់​កម្ពុជា រួម​ជាមួយ​នឹង​ធ្វើ​ការ​មនុស្សធម៌​មួយ​ចំនួន​ទៀត ជាមួយ​ក្រុម​កុមារ​កំព្រា ដូច​ជា​ការ​លេង​កីឡា និង​ប្រគល់​សម្ភារៈ​កីឡា​ផង។ 
លោក ខែម វណ្ណៈ បាន​ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​ដូច្នេះ ៖ “គាត់​មាន​សេចក្ដី​រំភើប​រីករាយ​ណាស់​ដែល​ក្រុម​បញ្ជាការ​ហ្នឹង​បាន​ចូល​ចត​នៅ​ក្រុង​ព្រះសីហនុ ជា​ដំណើរ​ចូល​ចត​របស់​មេ​បញ្ជាការ​ជា​លើក​ទី​១ ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​អស់​រយៈពេល ៣៧​ឆ្នាំ​កន្លង​មក​ហើយ។ គាត់​មិន​នឹក​ស្មាន​ថា គាត់​មាន​ឱកាស​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក្នុង​នាម​ជា​មេ​បញ្ជាការ​នាវា​ពិឃាដ​របស់​សហរដ្ឋ​អាមេរិក USS Mustin ហើយ​គាត់​ក៏​មិន​នឹក​ស្មាន​ថា ម្ដាយ​មីង​គាត់​បាន​មក​ទទួល​គាត់​នៅ​ទី​នេះ ហើយ​គាត់​ក៏​មិន​អាច​ទប់​ទឹក​ភ្នែក​បាន ពេល​ដែល​បាន​ជួប​គ្នា។ គាត់​រីករាយ​ណាស់"
ខែម វណ្ណៈ ៣០៥
លោក ខែម វណ្ណៈ ​ដើម​កំណើត​ខ្មែរ សញ្ជាតិ អាមេរិក ជា​មេបញ្ជាការ​របស់​នាវា USS Mustin ថ្លែង​ទៅ​ក្រុម​អ្នក​សារ​ព័ត៌មាន នៅ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១០។ RFA/Mom Sophon
នាវា USS Mustin មាន​បុគ្គលិក​ទាហាន និង​នាយ​ទាហាន​ចំនួន ២៧៦​នាក់ ក្នុង​នោះ​មាន​នាយ​ទាហាន​ដែល​មាន​ដើម​កំណើត​ខ្មែរ​ចំនួន ៤​នាក់ រាប់​ទាំង​លោក​មេបញ្ជាការ ខែម បណ្ណៈ។
ក្រុម​គ្រួសារ​លោក ខែម វណ្ណៈ ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ជិត ៤០​ឆ្នាំ​ហើយ​នោះ ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ។ ពួក​គាត់​រត់​ឱប​រឹត​គ្នា​ដោយ​ក្ដី​នឹក​រឭក​មិន​នឹក​ស្មាន​ដល់។
លោក ឱក ប៉ែន ជា​អ៊ំ​របស់​លោក ខែម វណ្ណៈ ហើយ​ជា​មនុស្ស​ដែល​បាន​ថែរក្សា បាន​ថ្លែង​ថា លោក​មាន​មោទន​ភាព​ខ្លាំង​ណាស់​ដែល​ក្មួយ​របស់​លោក​បាន​ក្លាយ​ជា​មេបញ្ជាការ​របស់​នាវា​អាមេរិក USS Mustin នេះ។
នាវា USS Mustin ជា​នាវា​ពិឃាដ​ប្រដាប់​ដោយ​កាំជ្រួច​តម្រង់​គោលដៅ និង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ Arleight Burke។ នាវា​នេះ​មាន​ប្រវែង ១៥៥​ម៉ែត្រ ទម្ងន់ ៩.៣០០​តោន។ អាវុធ​របស់​នាវា​រួម​មាន​កាំជ្រួច​ស្តង់ដា SM-2MR កាំជ្រួច​បាញ់​បញ្ឈរ ASROC (VLA) កាំជ្រួច​វាយ​ប្រហារ​លើ​ដី​ធុន Tomahawk គ្រាប់​បែក​បាញ់​កម្ទេច​នាវា​មុជ​ទឹក​ធុន MK-46។ មាន​ប្រព័ន្ធ​កាំភ្លើង​បាញ់​ក្នុង​ចម្ងាយ​កៀក និង​កាំភ្លើង​ធុន MK 45 ហើយ​នាវា​ USS Mustin នេះ​មាន​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ធុន LAMPS MK III MHH-60 ចំនួន​ពីរ​គ្រឿង ដែល​បំពាក់​ដោយ​​ប្រព័ន្ធ​បាញ់​កាំជ្រួច Penguin/Hellfre និង​បំពាក់​គ្រាប់​បែក​បាញ់​កម្ទេច​នាវា​មុជ​ទឹក​ធុន MK 46 ចំនួន ៥០​គ្រាប់​ដែរ៕
RBHsgðarénRBHmhakSRtkm<úCaRtUveKykeFVICarUbsBaØaenAelIEs,keCIg

RBHsgðarRtUveKykeFIVCarUbsBaØaenAelIEs,keCIg
RbiymitþGñkniymGaneKhTMB½reGvWrIedenAÉbreTs
)ansEmþgkarQWcab;y:agxøaMgcMeBaHkarEdleKh
TMB½rmYyEdlTMngCamanRbPBenARbeTsGg;eKøs
)anpSayBaNiC¢kmµsþIBIplitplEs,keCIgEdlman
rUbsBaØa¬
logo¦CaRBHsgðarénRBHmhakSRtkm<úCa
CaTIskáar³rbs;RbCara®sþExµr.


edaymankarQWcab;cMeBaHkarRbmafmkelIsßab½nRBH
mhakSRtkm<úCanigRbCaCatiExµrenaHRbiymitþGñkGan
eGvWrIedrUbenaH)anepJImk[eyIgnUvGasydæanéneKh
TMB½rEdl)anpSayBaNiC¢kmµEs,keCIgmandak;rUb
sBaØaRBHsgðarenH.GasydæanéneKhTMB½renaHKW http://www.zazzle.co.uk/cambodia_coat_of_arms_shoes-
167424832741202142
.

eRkABIkarykRBHsgðareFVICarUbsBaØaelIEs,keCIg k¾eKeXIjRBHsgðarRtUv)aneKykeTAe)aHBum<elIGavyWtpgEdr. B½t’manenHcat;TukCadMNwgmYysRmab;RksYgkarbreTsnigshRbtibtþikarGnþrCatieFVIkar®tYtBinitüRsavRCavnigeFVIkar
tva:cMeBaHbBaðaenH eRBaHvaCakarRbmafemIlgayy:agF¶n;F¶rmkelIRBHmhakSRtkm<úCaEdltRmUv[Rkumh‘unEdlplit
Es,keCIgenHRtUvdkRBHsgðarCabnÞan;ecjBIplitplEs,keCIgrbs;xøÜn.

Below is a list of contributores and the amount they donated to this foundation

Ven. sanghapalo, Teavyuok Prum and her family and her friends give donations to the stampede in Koh Pich.
Dear contributors,The Khemara Student foundation is very grateful for all that you have given to help us with the situation that occurred in KohPich. We appreciate your donations to support all the hurt victims of the stampede. Every amount of money earned, makes a great difference to the wounded people in Cambodia. Below is a list of contributors and the amount they donated to this foundation.
 Kim S. Heng, Ly Heng and family             $50          Kim Ngin, Sonny, TeavyuokPrun and family                $200      
Rom Rorn and family                                 $20           SareoumSar                                                              $100
Spuds and family                                        $20           Savan v. Mam, SaremSar and family                         $50      
Jean and family                                           $10           SarimSar,  Jean Lee and family                                $20      
Steve Griffin and family                             $20             Him Cheay and seyla men                                         $20      
ChandrikaPatal and family                           $10           VuthyChereak and SinatChhim                                  $10      
Sharon Cup and family                                 $10           SombathOuk and family                                           $10      
John Morriso and family                              $20            Sokhang Hong and family                                         $10      
Tony Patti and family                                  $10            Sohkeang Hong and family                                        $20      
Chris Young and family                               $10              Choemron and family                                            $10      
Jim Urso and family                                    $10             Lina (bong Leang) and family                                 $10      
Ken Cefalo and family                                $10             Malin and family                                                  $10      
BorannSom and family                                 $20            saiy                                                                      $5      
Steve Macomber and family                        $20              Khann Than, Connie Lim and family                      $50      
Wade Barlett and family                             $20              Youkheng and family                                           $20      
Jack Carroll and family                               $20              LeangNeang and family                                       $25      
Em Pop and family                                       $20           E Touch                                                                $60      
nginmern, joselonsa                                     $20            Huitien Ly and family                                           $50      
                                                               _______        Khon Soy and family                                            $20      
Total                                                              $320      HoutThung and family                                           $20      
KosalEm, VethHuorn, and family                   $50         Ricky Roum, LoeungPrum and RadeakaRoum          $40      
Sokhom Home and family                               $30        IthPrum,CchanMith and faily                                 $20      
ChandaEm and family                                     $20       Kang Phark , NolNarin and family                         $20      
Bong Rath                                                      $10        Keo s. Krang, Teylin to Krang and family             $40     
Total                                                          $110          Bunbophy and family                                           $50
  Soeu Lem Ning Huy Hib                     THB 3,000.    Total                                                                    $890    
                                                       
   ………………………………………………………………………………………………………………                                                                                                                                                                                                                                                                                   
   Total add up  $110                                                                           Khemara Student foundation      
                           $890              
                        $320                                                                                         
 Grand Total  $1,320.00 + 3,000. THB                                                                                      

Monday 6 December 2010


ខ្មែរ​ក្រោម​សុំ​សេរីភាព​ពី​វៀតណាម

2010-11-14
ខណៈ​ដែល​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​គ្រោង​នឹង​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ ​មួយ​នៅ​ថ្ងៃ​ទី​១៦-១៧ វិច្ឆិកា នៅ​រាជ​ធានី​ភ្នំពេញ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន គ្រោង​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បើក​សិទ្ធិ​សេរីភាព​ជួន​ពល​រដ្ឋ​ខ្មែរ​​កម្ពុជា​ក្រោម។

Photo courtesy of preynokornews.blogspot.com
ប៉ូលិស​ខ្មែរ​វាយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី១៧ ធ្នូ ២០០៧

តំណាង​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​៩ គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ នៅ​ថ្ងៃ​ច័ន្ទ​ទី​១៥ វិច្ឆិកា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ផ្ដល់​សិទ្ធិ​សេរីភាព​ជួន​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​អតីត​កម្ពុជា​ក្រោម ដូច​ប្រជា​ពល​រដ្ឋ​វៀតណាម​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ដែរ។
ការ​គ្រោង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នេះ នៅ​ខណៈ​ដែល​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​លោក ង្វៀន តិន​យុង នឹង​មក​ប្រជុំ​លើក​ទី​៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម នៅ​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ វិច្ឆិកា។
ប្រធាន​មជ្ឈ​មណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម​លោក យន្ត ថារូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា​ថា ប្រជា​ពល​រដ្ឋ​វៀតណាម​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ រដ្ឋាភិបាល​ខ្មែរ​បាន​ផ្ដល់​សិទ្ធិ​ពេញ​លេញ​ជួន​ពួក​គេ ផ្ទុយ​ទៅ​វិញ ពល​រដ្ឋ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​អតីត​កម្ពុជា​ក្រោម ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​យួន​នោះ ត្រូវ​បាន​គេ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព និង​ធ្វើ​បាប​ទៅ​វិញ។
ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា លោក តាំង សារៈ បាន​លើក​ឡើង​ថា លោក​មិន​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ឬ​ធ្វើ​ញត្តិ​ដាក់​ជួន​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ទេ ដោយ​លោក​ចាត់​ទុក​លោក ង្វៀន តិន​យុង ជា​មនុស្ស​គរ ព្រោះ​ថា​កន្លង​មក លោក​ធ្លាប់​បាន​ដាក់​លិខិត​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​សុំ​បញ្ឈប់​ការ​គាប​សង្កត់ និង​រំលោភ​បំពាន​មក​លើ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​គេ​មិន​ដោះ​ស្រាយ​ជួន​នោះ​ទេ។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ស្ថាន​ទួត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ករណី​ខាង​លើ​នេះ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​១៤ វិច្ឆិកា​នេះ។
កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា គណ​បក្ស​សម​រង្ស៊ី​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ចំហ​មួយ​ផង​ដែរ ដោយ​ខ្លឹម​សារ​ក្នុង​លិខិត​នោះ បាន​សុំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​វៀតណាម ប្រើ​ប្រាស់​កិច្ច​ប្រជុំ​កម្ពុជា វៀតណាម ឡាវ និង​មីយ៉ាន់ម៉ា​នេះ ធ្វើ​យ៉ាង​ណា​បង្ហាញ​ពី​ជំហរ​របស់​ប្រទេស​វៀតណាម ក្នុង​ការ​គោរព​បូរណភាព​ទឹក​ដី អធិបតេយ្យភាព និង​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា ឲ្យ​ស្រប​ទៅ​តាម​គោល​ការណ៍ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។
មន្ត្រី​នាំ​ពាក្យ​ស្ដីទី​នៃ​គណ​បក្ស​សម​រង្ស៊ី លោក គីម សួភីរិទ្ធ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា ពិនិត្យ​ឡើង​វិញ​នូវ​ការ​បោះ​តម្រុយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ថា​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កន្លង​មក បាន​បាត់​ដី​ស្រែ​ប្រជា​ពល​រដ្ឋ ដូច​ជា​ព្រំដែន​វៀតណាម-កម្ពុជា នៅ​ខែត្រ​កំពង់ចាម ខែត្រ​តាកែវ និង​ខែត្រ​ស្វាយ​រៀង​ជា​ដើម។
ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹម​ហុង បាន​បដិសេធ​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា​ថា ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម ពុំ​បាន​បាត់​ដី​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទេ។ លោក វ៉ា គឹម​ហុង បាន​បញ្ជាក់​ថា លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​រាល់​សកម្មភាព​ណា​មួយ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ពន្លឿន​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​នេះ។
ទោះ​ជា​យ៉ាង​ណា​លោក គីម សួភីរិទ្ធ បាន​លើក​ឡើង​ថា គណ​បក្ស​ប្រឆាំង​មិន​ទុក​ចិត្ត​ទៅ​លើ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ទេ ព្រោះ​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​នេះ ហាក់​បី​ដូច​ជា​មាន​រឿង​អាថ៌​កំបាំង​អ្វី​មួយ ដោយ​លោក​បញ្ជាក់​ថា បើ​សិន​គណៈ​គណៈកម្មាធិការ​នេះ​មាន​តម្លាភាព គេ​គួរ​តែ​បើក​ឲ្យ​សង្គម​ស៊ីវិល និង​តំណាង​រាស្ត្រ​ចូល​រួម​ត្រួត​ពិនិត្យ​ក្នុង​ការ​បោះ​តម្រុយ​ព្រំដែន​នោះ ព្រោះ​ថា​ជា​ទឹក​ដី​ខ្មែរ​ទាំ​អស់​គ្នា៕

សប្បុរស​ជន​បរទេស​ជួយ​បង់​ថ្លៃ​សាលា​ឲ្យ​និស្សិត​ស្ត្រី​១​ក្រុម

2010-10-28
និស្សិត​ស្រី​ក្រីក្រ​ប្រមាណ​ជាង ២០​នាក់ មក​ពី​បណ្ដា​ខេត្ត​ក្រុង​នានា​មួយ​ចំនួន ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ឲ្យ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ​ច្បាប់ ក្នុង​ទីក្រុង​ភ្នំពេញ​ពី​សប្បុរស​ជន​នានា នៅ​ឯ​ក្រៅ​ប្រទេស បាន​សំដែង​ក្តី​សប្បាយ​រីក​រាយ​ថា ពួក​គេ​នឹង​មិន​បាត់​បង់​ឱកាស​រៀន​សូត្រ​នោះ​ទេ ហើយ​គេ​សង្ឃឹម​ថា​នឹង​មាន​ការ​ងារ​ល្អ​ទៅ​ថ្ងៃ​មុខ។

RFA/Khe Sornong
លោកស្រី Margaret Ryan សញ្ជាតិ​អាមេរិកាំង ជា​សប្បុរស​ជន​ជួយ​និស្សិត​ស្រី​ខ្មែរ
student305
ក្រុម​និស្សិត​ស្រី​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សប្បុរស​ជន​បរទេស (RFA/Khe Sornong)
អ្នក​ស្រី ខែ សុណង រាយ​ការណ៍ ៖

និស្សិត​ពេទ្យ​១​រូប​ទទួល​អាហារូបករណ៍​ពី​មូលនិធិ​អនាគត​ខ្មែរ

2010-10-24
លោក សេក បណ្ឌិត មាន​សេចក្ដី​រាយ​ការណ៍​មួយ​ស្ដីពី​គោល​បំណង​យុវតី​ម្នាក់ ដែល​ទើប​ទទួល​បាន​អាហា​រូបករណ៍​រៀន​នៅ​សាលា​ពេទ្យ​ក្នុង​ស្រុក និង​មាន​គោល​បំណង​ចង់​ក្លាយ​ជា​គ្រូពេទ្យ​ម្នាក់​ដ៏​មាន​គុណធម៌ ជួយ​ព្យាបាល​ដល់​ពល​រដ្ឋ​ក្រីក្រ។

RFA/Sek Bandith
យុវតី ឃឹម ណាំ​ហ្គិច (ស្ដាំ) ទទួល​អាហារូបករណ៍​ពី​មូលនិធិ​អនាគត​ខ្មែរ កាល​ពី​ថ្ងៃ​ទី​២២ តុលា ២០១០ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រុង​ភ្នំពេញ
នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​ថា សេវា​ថែ​ទាំ​សុខភាព​នៅ​មាន​កម្រិត​នៅ​ឡើយ ទាំង​នៅ​ទីក្រុង និង​ជនបទ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មាន​ការ​ចោទ​ប្រកាន់​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​ជា​បន្ត​បន្ទាប់​ថា មិន​ត្រឹម​តែ​ថា​ក្រុម​គ្រូ​ពេទ្យ​វាយ​ឫក ក្រអឺតក្រទម ខ្វះ​សីលធម៌​ទៅ​លើ​អ្នក​ជំងឺ ថែម​ទាំង​អ្នក​ជំងឺ​ភាគ​ច្រើន​​មិន​មាន​ទំនុក​ចិត្ត​លើ​ក្រុម​គ្រូ​ពេទ្យ​ខ្មែរ​ទៀត​ផង។
ទន្ទឹម​ពេល​នេះ​ដែរ យុវជន​ខ្មែរ មាន​ការ​សិក្សា​លើ​វិជ្ជា​ពេទ្យ​ក៏​នៅ​មាន​ចំនួន​តិច​ដែរ​បើ​ប្រៀប​ធៀប​ទៅ​នឹង​មុខ​វិជ្ជា​ផ្សេងៗ ដោយ​សារ​គេ​យល់​ឃើញ​ថា ការ​សិក្សា​លើ​វិជ្ជា​ពេទ្យ ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដែល​ធ្វើ​ឲ្យ​កូន​ចៅ​ក្នុង​គ្រួសារ​ក្រីក្រ មិន​អាច​តស៊ូ​រៀន​ក្នុង​វិជ្ជា​នេះ​បាន។
ដោយ​មើល​ឃើញ​នូវ​បរិបទ​ខាង​លើ​នេះ ទើប​មូលនិធិ​អនាគត​ខ្មែរ និង​ក្រុមហ៊ុន​មេឌី​ខ្មែរ (MEDIKHMER) បាន​ព្យាយាម​ប្រមែ​ប្រមូល​ថវិកា​ផ្ដល់​អាហារូបករណ៍​ជូន​ដល់​និស្សិត​ក្រីក្រ ដោយ​ធ្វើ​ការ​ជ្រើស​រើស​និស្សិត​ណា​ដែល​មាន​ឆន្ទៈ​មោះ​មុត ក្នុង​ការ​សិក្សា​វិជ្ជា​ពេទ្យ​នេះ ដោយ​មាន​គោល​បំណង​ជំរុញ​ឲ្យ​ទៅ​ដល់​អនាគត ក្លាយ​ជា​គ្រូ​ពេទ្យ​ម្នាក់ ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​អ្នក​ជំងឺ​នៅ​តាម​ជនបទ។
លោក មួង សុទ្ធី ប្រធាន​មូលនិធិ​អនាគត​ខ្មែរ និង​ជា​នាយក​ក្រុមហ៊ុន​មេឌី​ខ្មែរ (MEDIKHMER) បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មី​នេះ មូលនិធិ​អនាគត​ខ្មែរ​បាន​ធ្វើ​ការ​ជ្រើស​រើស​និស្សិត​មួយ​រូប​ជា​ជ័យ​លាភី ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​មហា​វិទ្យាល័យ​ឱសថ​សាស្ត្រ និង​ពាណិជ្ជសាស្ត្រ ក្នុង​ចំណោម​និស្សិត​ជា​ច្រើន​រយ​នាក់។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​និស្សិត​ជា​ច្រើន​ដែល​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​វាយ​តម្លៃ ចំពោះ​ការ​សិក្សា​អស់​រយៈ​ពេល​ច្រើន​ខែ​មក គណៈកម្មការ​បាន​សម្រេច​ផ្ដល់​អាហារូបករណ៍​ជូន​ឲ្យ​ទៅ​លើ​យុវតី​ម្នាក់ ឈ្មោះ ឃឹម ណាំ​ហ្គិច អាយុ​១៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម ៖ «គឺ​យើង​ផ្ដល់​ជា​មូលនិធិ​ចំនួន​ជា​ទឹក​ប្រាក់ ៦​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​និង​កុំព្យូទ័រ រហូត​ដល់​គាត់​ចប់​ការ​សិក្សា​របស់​គាត់។ អាហារូបករណ៍​នេះ​គឺ​ផ្ដល់​ជូន​ដោយ​មូលនិធិ​អនាគត​ខ្មែរ ហៅ​ថា ខ្មែរ​ណិក (Khmer Next) ដែល​មាន​ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​ហ្វាណិក (Pharnext) ដែល​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​ខ្នាត​អន្តរ​ជាតិ​មួយ ដែល​មាន​ទីតាំង​នៅ​ប្រទេស​បារាំង ប្រទេស​អាមេរិក និង​ប្រទេស​ចិន និង​នៅ​ប្រទេស​ប្រេស៊ីល»
នៅ​ក្នុង​ពិធី​ប្រកាស​ផ្ដល់​អាហារូបករណ៍​នៅ​សណ្ឋាគារ​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែ​តុលា យុវតី ឃឹម ណាំ​ហ្គិច បាន​សម្ដែង​ក្ដី​រំភើប​រីករាយ ប្រកប​ដោយ​ស្នាម​ញញឹម និង​ក្ដី​សង្ឃឹម​ទុក​ជា​មុន​ថា ក្តី​បំណង​របស់​គេ​ពី​ពេល​នេះ​ត​ទៅ គឺ​ពិត​ជា​បាន​ជោគ​ជ័យ​ហើយ។
យុវតី ឃឹម ណាំ​ហ្គិច បាន​ឲ្យ​ដឹង​ថា គ្រួសារ​នាង​ស្ថិត​ក្នុង​ជីវភាព​មធ្យម។ ម្ដាយ​ជា​មេ​ផ្ទះ ឪពុក​ជា​គិលានុបដ្ឋាយិកា ឬ​គ្រូពេទ្យ​ថែ​ទាំ​អ្នក​ជំងឺ នៅ​មន្ទីរ​ពេទ្យ​បង្អែក​អ្នក​លឿង ខេត្ត​ព្រៃវែង ប៉ុន្តែ​សម្រាប់​ការ​រៀន​សូត្រ​វិជ្ជា​ពេទ្យ គ្រួសារ​នាង​ពិត​ជា​មាន​ការ​ខ្វះ​ខាត​ខ្លាំង​ណាស់ ៖ «ដូច​បាន​ដឹង​ស្រាប់​ហើយ​ថា ការ​រៀន​ពេទ្យ​គឺ​មិន​មែន​ចំណាយ​លុយ​តិចតួច​ទេ។ ប៉ា​ខ្ញុំ​គាត់​ត្រឹម​តែ​ជា​គិលានុបដ្ឋាយិកា មិន​មែន​ជា​វេជ្ជបណ្ឌិត ដែល​មាន​ប្រាក់​ខែ​ច្រើន​នោះ​ទេ»
តែ​ទោះ​យ៉ាង​ណា​ក្ដី ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) នាង​មាន​គោល​ដៅ​រួច​ជា​ស្រេច គឺ​អនាគត​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត ឬ​គ្រូ​ពេទ្យ​ដ៏​មាន​គុណធម៌​មួយ​រូប ៖ «បាន​ជា​នាង​ខ្ញុំ​ចង់​រៀន​មុខ​វិជ្ជាពេទ្យ​នេះ ពី​ព្រោះ​នាង​ខ្ញុំ​ស្រលាញ់​ខ្លួន​ឯង​ផង និង​ចង់​បន្ត​ឧត្ដម​គតិ​ប៉ា​របស់​នាង​ខ្ញុំ​ផង ពី​ព្រោះ​ប៉ា​ខ្ញុំ​គាត់​ឆ្លង​កាត់​របប ប៉ុល ពត អ៊ីចឹង​គ្រួសារ​គាត់​ខ្សត់ខ្សោយ អត់​មាន​លទ្ធភាព​រៀន​ដល់​វេជ្ជបណ្ឌិត​បាន​ទេ គឺ​គាត់​រៀន​ត្រឹម​តែ​គិលានុបដ្ឋាយិកា ហើយ​ត្រឹមតែ​បឋម​ថែម​ទៀត ដូច្នេះ​គាត់​ធ្វើ​ការ​មាន​ការ​លំបាក​ណាស់​ក្នុង​វិស័យ​សុខាភិបាល អ៊ីចឹង​ខ្ញុំ​ចង់​ពង្រឹង​ខ្លួន​ឯង​ឲ្យ​ក្លាយ​ទៅ​ជា​វេជ្ជបណ្ឌិត​តាម​គោលបំណង​របស់​ប៉ា​ខ្ញុំ»
មុន​នឹង​ទទួល​បាន​អាហារូបករណ៍​នេះ យុវតី ឃឹម ណាំ​ហ្គិច ត្រូវ​បាន​គ្រួសារ​បាន​ខិត​ខំ​សន្សំ​ប្រាក់​ឲ្យ​នាង​បាន​រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ឆ្នាំ​ទី​២ ផ្នែក​វេជ្ជសាស្ត្រ ឬ​ជំនាញ​ព្យាបាល​ជំងឺ ដោយ​ត្រូវ​ចំណាយ​លុយ​មួយ​ឆ្នាំ​អស់​ជាង ១០០០​ដុល្លារ​អាមេរិក។
យុវតី​រូប​នេះ​បាន​ឲ្យ​ដឹង​ពី​អ្វី​ដែល​នាង​បាន​មាន​លទ្ធភាព​ជាប់​អាហារូបករណ៍​នេះ​ថា ការ​ឧបត្ថម្ភ​ពី​ឪពុក​ម្ដាយ កាន់​តែ​មាន​ការ​ខ្សត់​ខ្សោយ តែ​នាង​នៅ​តែ​មាន​ចិត្ត​ចង់​បន្ត​ការ​សិក្សា ដូច្នេះ​នាង​បាន​ព្យាយាម​ពុះពារ ហើយ​ស្វែង​រក​មូលនិធិ​ជួយ​ឧបត្ថម្ភ ហើយ​ទីបំផុត​នាង​ស្គាល់​មូលនិធិ​មួយ ឈ្មោះ​ថា​មូលនិធិ​អនាគត​ខ្មែរ ឬ​ខ្មែរ​ណិក តាម​រយៈ​មិត្តភ័ក្ដិ ដោយ​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ទៅ​ក្រុមហ៊ុន សរសេរ​អត្ថបទ​មួយ​ជា​ភាសា​អង់គ្លេស បង្ហាញ​ពី​គោល​បំណង ចាប់​តាំងពី​ខែ​មីនា ឆ្នាំ​២០១០ មក។
លោក ឃឹម សុភា ជា​គិលានុបដ្ឋាយិកា ឬ​គ្រូ​ពេទ្យ​ថែ​ទាំ​អ្នក​ជំងឺ នៅ​មន្ទីរ​ពេទ្យ​បង្អែក​អ្នកលឿង ខេត្ត​ព្រៃវែង ត្រូវ​ជា​ឪពុក​យុវតី ឃឹម ណាំ​ហ្គិច បាន​សម្ដែង​ឲ្យ​ដឹង​ពី​ទឹក​ចិត្ត​កូន​ក្នុង​ការ​រៀន​សូត្រ​ថា ណាំ​ហ្គិច ជា​ក្មេង​សុភាព​រាបសា តស៊ូ​ក្នុង​ការ​សិក្សា មិន​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​លំបាក​ប្រដៅ​ណែ​នាំ​ច្រើន​ឡើយ ៖ «កូន​ខ្ញុំ​មាន​ទឹក​ចិត្ត​មួយ​ថា ត្រឹម​តែ​ពេទ្យ​ថែ​ទាំ​អ្នក​ជំងឺ​តូច​ណាស់ អ៊ីចឹង​ខ្ញុំ​ខំ​យ៉ាង​ម៉េច​ឲ្យ​លើស​ប៉ា ឲ្យ​បាន​ជា​វេជ្ជបណ្ឌិត​មួយ​យ៉ាង​ចំណាន។ អ៊ីចឹង​ខ្ញុំ​ជា​ឪពុក ដោយ​ស្មារតី​ទឹក​ចិត្ត​កូន ខំ​តស៊ូ​សន្សំ អ៊ីចឹង​ខ្ញុំ​ត្រូវ​ឲ្យ​គាត់​ស្វះស្វែង​ជាមួយ​មិត្តភ័ក្ដិ​ក្រែងលោ​មាន​មូលនិធិ​សមធម៌​ណា​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​បាន​រៀន​ត​ទៀត។ អ៊ីចឹង​វា​ភ័ព្វសំណាង​របស់​កូន​ទេ ជា​រឿង​ទំនាក់ទំនង​របស់​កូន»
លោក​បន្ត​ថា លោក​សប្បាយ​ចិត្ត​ដែល​ឃើញ​កូន​មាន​ការ​តាំង​ចិត្ត​បាន​ល្អ ក្នុង​ការ​ដើរ​តាម​គន្លង​របស់​ឪពុក​ចង់​បាន​ដូច្នេះ។
លោក មួង សុទ្ធី ប្រធាន​មូលនិធិ​អនាគត​ខ្មែរ និង​ជា​នាយក​ក្រុមហ៊ុន​មេឌី​ខ្មែរ បាន​ឲ្យ​ដឹង​ពី​លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​និស្សិត ដើម្បី​ផ្ដល់​អាហារូបករណ៍​នេះ​ថា មូលនិធិ​អនាគត​ខ្មែរ​មិន​ផ្ដោត​លើ​ពិន្ទុ​ខ្ពស់ មាន​ចំណាត់​ថ្នាក់​លេខ​មួយ​នោះ​ទេ គឺ​អាស្រ័យ​ភាព​ឆ្លាតវៃ និង​ការ​ខិត​ខំ​ប្ដូរ​ផ្ដាច់​នឹង​ការ​សិក្សា​ជា​អាទិភាព ៖ «ទី​មួយ​យើង​​ឃើញ​គាត់​មាន​ភាព​ខ្វះ​ខាត​ក្នុង​ការ​សិក្សា​របស់​គាត់ ទី​២ ឃើញ​គាត់​មាន​ការ​តស៊ូ​ណាស់ ហើយ​ជា​ពិសេស គាត់​ជា​ក្មេង​ស្រី​ទៀត ហើយ​មាន​ការ​ព្យាយាម​រៀន​សូត្រ អ៊ីចឹង​បាន​ជា​យើង​ផ្ដល់​អាហារូបករណ៍​ហ្នឹង​ជូន​ទៅ​គាត់»។
យុវតី ឃឹម ណាំ​ហ្គិច បាន​មាន​ការ​ចាប់​អារម្ភ​ចំពោះ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ដែរ​ថា ៖ «នៅ​តាម​ជនបទ ប្រជា​ពល​រដ្ឋ​ក្រីក្រ​តែង​តែ​មិន​ហ៊ាន​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទេ ដោយ​ខ្លាច​ចំណាយ​លុយ​ច្រើន អ៊ីចឹង​គាត់​បង្ខំ​ចិត្ត​ប្រើប្រាស់​មធ្យោបាយ​ទិញ​ថ្នាំ​បន្តិច​បន្តួច​យក​មក​ហូប អ៊ីចឹង​មាន​ការ​លំបាក​ណាស់។ នេះ​ជា​ក៏​ជា​មូលហេតុ​ដែល​នាង​ខ្ញុំ​ចង់​រៀន​ខាង​នេះ​ផង​ដែរ»
យុវតី ឃឹម ណាំ​ហ្គិច បាន​តាំង​ចិត្ត​ថា នៅ​ក្រោយ​រៀន​ចប់​ក្លាយ​ជា​វេជ្ជបណ្ឌិត គេ​មាន​បំណង​ចង់​ជួយ​ប្រជា​ពល​រដ្ឋ​តាម​ជនបទ​ក្រីក្រ ដោយ​ផ្ដល់​សេវា​សុខភាព​ដល់​ពួក​គាត់​ឲ្យ​បាន​ល្អ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន៕