Saturday 16 July 2011

ចំនួន​កុមារ​រក​ស៊ី​លក់​ឈាម​កើន​ឡើង


កុមារ​រក​ស៊ី​លក់​ឈាម​នៅ​មុខ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​កម្ពុជា កំពុង​មាន​ការ​កើន​ឡើង​ជា​លំដាប់។ ករណី​នេះ​កើត​ឡើង​ដោយសារ​មន្ទីរពេទ្យ​ខ្វះខាត​ឈាម​សម្រាប់​បញ្ចូល​ឲ្យ​អ្នក​ជំងឺ។
អ្នក​សម្របសម្រួល​កម្មវិធី​មិត្ត​សំឡាញ់​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​កុមារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​បាន​ឲ្យ​ដឹង​ថា ពេល​ខ្លះ​មាន​កុមារ​ធំៗ​ជា​ច្រើន​កំពុង​តែ​រក​ស៊ី​លក់​ឈាម​នៅ​មុខ​មន្ទីរពេទ្យ ដែល​អ្នក​ទាំង​នោះ​រួម​មាន​អ្នក​ជក់​ថ្នាំ​ញៀន​ផង​ដែរ។ ពួកគេ​ដើរ​ចុះ​ឡើង​ម្ដុំ​មន្ទីរពេទ្យ​នៅ ពេល​មាន​មនុស្ស​ត្រូវ​ការ​ទិញ​ឈាម​គេ​នឹង​ទិញ​ពី​អ្នក​ទាំង​នោះ ហើយ​កុមារ​ទាំង​នោះ​អាច​រក​ប្រាក់​បាន​ពី ៥ ទៅ ១០​ដុល្លារ​ក្នុង​ការ​ផ្ដល់​ឈាម​ម្ដង។ 
ទីភ្នាក់ងារ​ព័ត៌មាន DPA ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១១ រាយការណ៍​ថា មន្ទីរពេទ្យ​នៅ​កម្ពុជា កំពុង​ខ្វះខាត​ឈាម​សម្រាប់​បញ្ចូល​ឲ្យ​អ្នក​ជំងឺ ហើយ​គ្រូពេទ្យ​បាន​ជំរុញ​ឲ្យ​សាច់​ញាតិ​របស់​អ្នក​ជំងឺ​រក​ឈាម​ដោយ​ខ្លួន​ឯង ដើម្បី​បញ្ចូល​ឲ្យ​អ្នក​ជំងឺ។ ស្រប​ពេល​នេះ​ដែរ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​ផ្ទុក​ឈាម​របស់​ក្រសួង​មាន​ឈាម​តែ ៥០០​កញ្ចប់ ដែល​បម្រុង​ទុក​សម្រាប់​អ្នក​ជំងឺ​តែប៉ុណ្ណោះ ហើយ​បាន​ប្រើប្រាស់​អស់ ១០០​​កញ្ចប់​ក្នុង​មួយ​ថ្ងៃ៕
RFA.org

No comments:

Post a Comment